អត្ថបទ

ញ៉ាកសាច់! ទឹកក្រូច IZE ធ្វើឲ្យអតិថិជន ប្លែកភ្នែកទៀតហើយ ជាមួយ TVC ថ្មីនៃ IZE GENERATION

អតិថិជនទឹកក្រូចអាយស៍ IZE នឹងកាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ទៀតហើយជាមួយនឹង TVC ថ្មីនៃ IZE GENERATION ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ដោយមានរំលេចសកម្មភាពពេញនិយម និងឡូយកាលីបជាច្រើន ដែលយុវវ័យសម័យថ្មីចូលចិត្តរួមមាន ការជិះស្គី និងជិះកង់ BMX ការលេងបាល់បោះ ការរាំចាក់ក្បាច់ជុំគ្នា ព្រមទាំងការលេងហ្គីតា និងឧបករណ៍ភ្លេងកម្សាន្តអារម្មណ៍ជាដើម។

ស្ពតពាណិជ្ជកម្មប្រកបដោយភាពរស់រវើក ជាមួយនឹងការលេងពណ៌ចម្រុះបែប Colorful បានផ្តល់នូវអារម្មណ៍ប្លែក ដល់អ្នកទស្សនា ជាពិសេសទាក់ចិត្តយុវវ័យសម័យថ្មី ដែលជាអតិថិជនរបស់ទឹកក្រូចអាយស៍ IZE។

ម៉ាកផលិតផលក្នុងស្រុកដ៏ល្បី របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយនេះតែងធ្វើឲ្យអតិថិជន ទទួលបានអារម្មណ៍ សប្បាយរីករាយ និងឡូយកាលីបជានិច្ច។ ទឹកក្រូចអាយស៍ IZE មាន ៣រសជាតិ អាយស៍ រសជាតិកូឡា អាយស៍រសជាតិក្រូចឆ្មារ និងអាយស៍ រសជាតិផ្លែឈើចម្រុះ។

មានទឹកក្រូចអាយស៍ IZE នៅក្បែរ សប្បាយ ឡូយកាលីបគ្រប់ពេល។

តើលោកអ្នកបានមើលស្ពតពាណិជ្ជកម្មថ្មី IZE GENERATION ហើយឬនៅ?
សូមទស្សនាវីដេអូខាងក្រោម!


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top