សេអ៊ូល៖ ក្រសួងការបរទេស បាន្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភាពខុសគ្នានៅតែមាន រវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកលើវិធី ដើម្បីចែករំលែកថ្លៃ ដើមសម្រាប់ការឈរជើង របស់កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីបញ្ចប់ការចរចារចុងក្រោយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ក្រុមទាំងពីរដឹកនាំដោយជុង អ៊ុនបូ នៅខាងកូរ៉េខាងត្បូង និងជេម ឌឺហត នៅខាងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាលើកទី ៦ របស់ពួកគេនៅថ្ងៃអង្គារ និងថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីបន្តកិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសរបស់ប្រទេស ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា“ ភាគីទាំងពីរបានពង្រីក ការយល់ដឹង និងការព្រមព្រៀងគ្នាទៅវិញ ទៅមកប៉ុន្តែបានបញ្ជាក់ថា នៅតែមានភាពខុសគ្នារវាងពួកគេ” ៕
ដោយ ឈូក បូរ៉ា