ព័ត៌មានជាតិ

ឃាត់ខ្លួនគ្រូពេទ្យម្នាក់ ក្រោយពេលចាក់ថ្នាំ ជនរងគ្រោះម្នាក់ស្លាប់

ពោធិ៍សាត់ ៖ ជនសង្ស័យជាគ្រូពេទ្យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ ពីបទមនុស្សឃាត ដោយអចេតនា។

បើតាមរបាយការណ៍ របស់នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា នៅវេលាម៉ោង៣៖៣០នាទីល្ងាចថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ជនសង្ស័យជាគ្រូពេទ្យ គ្មានលិខិតអនុញ្ញាតិ ពីក្រសួងសុខាភិបាល បានទទួលព្យាបាល អ្នកជម្ងឺចុកដើមទ្រូងម្នាក់ ឈ្មោះគាត ម៉ៅ ភេទប្រុសអាយុ ៧៤ ឆ្នាំរស់នៅក្នុងភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ហើយគ្រូពេទ្យជាជនសង្ស័យ ក៍បានចាក់ថ្នាំ ចំនួន៤ម្ជុល អោយជនរងគ្រោះក្រោយចាក់ថ្នាំ រយះពេលប្រហែលជា១០នាទី
ជនរងគ្រោះក៍មានអាការះឡើង ស្លេះពេញបំពង់កហើយជនរងគ្រោះ ក៍បានដាច់ខ្យល់ស្លាប់មួយរំពេច នៅនឹងផ្ទះរបស់ខ្លួនតែម្តង ។
របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ជនសង្ស័យជាគ្រូពេទ្យមានឈ្មោះឈុំ វណ្ណី ភេទប្រុសជនជាតិខ្មែររស់នៅក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯកម៉ូ លីដា បានប្រាប់អោយដឹងថា ជនសង្ស័យបច្ចុប្បន្នកំពុង ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តពោធិសាត់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

To Top