បរទេស៖ អ្នកបើកយន្តហោះចម្បាំង របស់កងទ័ពជើងទឹកអាមេរិកម្នាក់ បានស្លាប់កាលពីថ្ងៃសុក្រ នៅពេលដែលយន្តហោះប្រភេទ F/A-18E Super Hornet របស់គាត់ បានធ្លាក់នៅវាលខ្សាច់ Mojave នៃរដ្ឋកាលីហ្វ័រញ៉ា ដែលជាការកត់សម្គាល់យ៉ាងហោចណាស់ ឧប្បត្តិហេតុបែបនេះ លើកទីបួន បាន កើតឡើងនៅក្នុងតំបន់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី4 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដែលមានមូលដ្ឋាននៅ Naval Air Station Lemoore រវាងទីក្រុង Los Angeles និង San Francisco បានធ្លាក់នៅជិតទីក្រុង Trona ក្នុងតំបន់ San Bernardino នៅម៉ោងប្រហែល 2:30 រសៀលថ្ងៃសុក្រ។ អ្នកបើកយន្តហោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយកងទ័ពជើងទឹកមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលការធ្លាក់យន្តហោះនេះកើតឡើងនោះទេ។ មិន មាន អ្នក រង របួស នៅ លើ ដី នោះ ទេ ។
ឧបទ្ទវហេតុនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវិកនៃកងកំលាំងពិសេស របស់កងទ័ពជើងទឹកម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀត បានរងរបួសនៅពេលដែល រថយន្តរបស់ពួកគេបានជួបគ្រោះថ្នាក់ នៅតាមផ្លូវត្រឡប់ពីសមយុទ្ធហ្វឹកហាត់ នៅឯ Camp Billy Machen ក្នុងទីក្រុង Niland រដ្ឋកាលីហ្វ័រញ៉ា។
កងទ័ពជើងទឹកបាននិយាយថា នាវិកពីរនាក់ផ្សេងទៀត ដែលរងរបួសត្រូវបានរាយបញ្ជី ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យក្បែរនោះ ដោយមិនបានកំណត់អត្តសញ្ញាណ បុគ្គលិកណាម្នាក់ ដែលពាក់ព័ន្ធនោះទេនេះ។ ក្រុមល្បាតផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ា កំពុងស៊ើបអង្កេតករណីនេះ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តបានបើកចេញពី ផ្លូវជាតិ មុន ម៉ោង ១០ ព្រឹក បាន បុក ផ្ទាំង ថ្ម មួយ ផ្ទាំង ហើយ ក្រឡាប់ ៕
ប្រែសម្រួលៈ ណៃ តុលា
