ព័ត៌មានអន្តរជាតិ

កាសែតកូរ៉េខាងជេីង អំពាវនាវឲ្យថា ការពឹងផ្អែកលេីខ្លួនឯង ជាគោលនយោបាយដ៏ល្អបំផុត

សេអ៊ូល៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រេច បាននូវទ្រព្យសម្បត្តិ និងវិបុលភាពដោយគ្មាន ជំនួយពីខាងក្រៅដោយថា “ ភាពពឹងផ្អែកខ្លួនឯង” គឺជាគោលនយោបាយល្អបំផុត ដើម្បីបន្សាបការដាក់ទណ្ឌកម្មរបស់កងកម្លាំងអរិភាពប្រឆាំងនឹង ប្រទេសកុម្មុយនិស្តមួយនេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានសង្កត់ធ្ងន់លើសារសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” នៅក្នុងវិស័យផ្សេងៗស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីការអំពាវនាវថ្មីៗនេះ របស់មេដឹកនាំលោក គីម ជុងអ៊ុន ឱ្យមានការត្រៀមលក្ខណៈ កាន់តែខ្លាំងឡើងសម្រាប់ ការតស៊ូអូសបន្លាយមួយ ប្រឆាំងនឹងសម្ពាធដែលដឹកនាំដោយសហរដ្ឋអាមេរិក ចំពេលមានភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។

កាសែតផ្លូវការរបស់ គណបក្សកាន់អំណាច ខាងជើងបានចុះផ្សាយថា “ការបង្កើនអំណាចផ្ទៃក្នុង និងកម្លាំងរបស់យើង តាមរយៈគ្រប់មធ្យោបាយដែលអាចធ្វើបាន គឺជាគោលនយោបាយដ៏ល្អបំផុត ដើម្បីបន្សាបទណ្ឌកម្ម និងគម្រោងគាបសង្កត់ របស់កងកម្លាំងអរិភាព” ៕

ដោយ ឈូក បូរ៉ា

To Top