ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងងថា យន្តហោះមួយគ្រឿង បានវិលក្បាលមកកាន់ ព្រលានយន្តហោះអន្តរជាតិ ឡូសអ៊ែនជីឡេស (LAX) កាលពីព្រឹកថ្ងៃអង្គារ ដោយបានកំពុបប្រេង មកលើសាលារៀនមួយកន្លែង បង្កឲ្យមនុស្ស ជាច្រើននាក់បានរងរបួស ។
យោងតាមកាសែត Los Angeles Times បានផ្សាយថា យន្តហោះ Delta Flight 89 ដែលបានហោះហើរចេញ ពីព្រលានយន្តហោះ LAX ជាអ្នកដំណើរ១៤៩នាក់នៅលើនោះ និងបានធ្វើដំណើរ ទៅកាន់ក្រុងសៀងហៃ នៅគ្រានោះបានវិលក្បាល ត្រឡប់ក្រោយក្រឡឹងចុះឡើង និងបានងាកមកធ្វើការចុះចត ដល់ព្រលានយន្តហោះវិញ ។
លោក Adrian Gee អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា “យន្តហោះ បានហើរហោះមិនបានប៉ុន្មានផង ហើយជើងហោះហើរ Flight 89 ចេញពីព្រលាន LAX ទៅកាន់ក្រុងសៀងហៃ មានបញ្ហាគ្រឿងម៉ាស៊ីន ដែលតម្រូវឲ្យយន្តហោះ ត្រូវហោះបកក្រោយវិញមកកាន់ LAX ។
“យន្តហោះបានចុះចត ប្រកបដោយសុវត្ថិភាព ក្រោយពីក្រុមជួយសង្គ្រោះបានបូមប្រេង ដើម្បីបន្ថយទម្ងន់ពេលចុះចត” ។
អង្គភាពពន្លត់អគ្គីភ័យ នៅឡូសអ៊ែនជីឡេស បាននិយាយថា កុមារចំនួន១៧នាក់ និងក្រុមយុវវ័យចំនួន៩នាក់ ដែលរៀននៅសាលាបឋមសិក្សាមួយ នៅក្រុង Cudahy ដែលមានទីតាំង ស្ថិងនៅភាគអាគ្នេយ៍នៃតំបន់ ឡូសអ៊ែនជីឡេស ត្រូវបាននាំយកទៅព្យាបាល ដោយសារមានរបួសស្រាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា