ព័ត៌មានជាតិ

ប្រាសាក់ អបអរខួប 25 ឆ្នាំ ដោយបន្ត ដំឡើងអត្រាការប្រាក់ បញ្ញើសន្សំ 8% ជូនគ្រប់អតិថិជន

ភ្នំពេញ៖ គិតត្រឹមឆ្នាំ 2020 នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានបទពិសោធន៍ 25 ឆ្នាំក្នុងការបម្រើជូននូវសេវា ហិរញ្ញវត្ថុដែល ផ្តល់នូវភាពរីកចម្រើនជូន ប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏វិសេសនៃ ការអបអរខួបទី 25 ឆ្នាំ និងអបអរឆ្នាំថ្មី ឆ្នាំសកល 2020 នេះ ប្រាសាក់ នៅតែបន្តដំឡើងអត្រាការប្រាក់ បញ្ញើសន្សំខ្ពស់ រហូតដល់ 8% ក្នុង 1 ឆ្នាំ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ ប្រាសាក់ បានមានប្រសាសន៍ថា «ដើម្បីអបអរ ខួប 25 ឆ្នាំនៃការបម្រើសេវា ហិរញ្ញវត្ថុរបស់ ប្រាសាក់ និងផ្តល់ជាកាដូឆ្នាំថ្មី ឆ្នាំ 2020 ប្រាសាក់ បន្តដំឡើងអត្រាការប្រាក់ បញ្ញើសន្សំរហូត ដល់ 8% ក្នុង 1 ឆ្នាំជូនដល់គ្រប់អតិថិជន ដែលបើកគណនីបញ្ញើមានកាល កំណត់ ចាប់ពីរយៈពេល 12 ខែឡើងទៅ។ ហេតុនេះ លោក លោកស្រី នាងកញ្ញា ដែលមានសាច់ប្រាក់ នៅទំនេរ អាចអញ្ជើញ មកទទួលយក ការផ្តល់ ជូនដ៏ពិសេសនេះ ជាមួយនឹងការបន្ថែម អត្រាការប្រាក់ 0.25% សម្រាប់ប្រាក់រៀល និងប្រាក់ ដុល្លារ លើអត្រាស្តង់ដារ 7.75% សម្រាប់គណនី ចម្រើន ការប្រាក់ចុងគ្រា និង 7.50% សម្រាប់ គណនីចម្រើនការប្រាក់ប្រចាំខែ»។

លោកបន្តថា «អតិថិជនមានជម្រើសច្រើន សម្រាប់រយៈពេលនៃការ ដាក់ប្រាក់ បញ្ញើសន្សំមានកាលកំណត់ គឺអាចសន្សំចាប់ពី 1 ខែ 2 ខែ រហូត 60 ខែ ផ្អែកតាមលំហូរសាច់ប្រាក់ ឬ តម្រូវការសាច់ប្រាក់របស់ អថិជនម្នាក់ៗ។ ហើយអ្វីដែលកាន់តែប្រសើរនោះ គឺអតិថិជនអាចដកការប្រាក់ប្រចាំខែក៏បាន ប្រសិនបើ អតិថិជន ត្រូវការយកការប្រាក់ដែលទទួលបាន ជារៀងរាល់ខែ សម្រាប់ចាត់ចែងការចាយវាយរបស់ខ្លួន តាមខែនីមួយៗ»។

លោក សូនី បានបន្ថែមទៀតថា «គណនីបញ្ញើមានកាលកំណត់ របស់ប្រាសាក់ មិនត្រឹមតែផ្ដល់អត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន នូវសុវត្ថិភាពខ្ពស់ លើកទឹកចិត្តឱ្យប្រជាជនចេះចាត់ចែង សាច់ប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាព ជាអតិបរមា ជាការ បំរុងទុកសាច់ប្រាក់សម្រាប់ប្រើប្រាស់ ក្នុងភាពបន្ទាន់ ព្រមទាំងចូលរួមចំណែក ជំរុញកំណើន សេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ជាប្រភព ទុនដល់ប្រជាជន ឬ អាជីវកម្ម ដែលខ្វះខាតទុន បង្វិលជាដើម»។

តាងនាមឱ្យថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ លោកបាន ថ្លែងអំណរគុណ ចំពោះអតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ ដែលតែងតែ គាំទ្រ ជឿជាក់ និងប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រាសាក់ និងសូមប្រសិទ្ធពរជ័យ មង្គល ហេងចូលហេង សុខភាពល្អ និងរក ទទួលទានមានបានគ្រប់ៗគ្នា។ លោកអះអាង បញ្ជាក់ថា ការដាក់សន្សំនៅប្រាសាក់ ពិតជាជម្រើស ដ៏ឆ្លាតវៃ និងទទួលបាននូវផលប្រយោជន៍ ជាទីគាប់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ https://cutt.ly/nrx70F9

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដែលដំណោះស្រាយសេវាហិរញ្ញវត្ថុជូនដល់ អតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ 10 ម៉ឺនដុល្លារក្នុង 1 ថ្ងៃដោយមិនគិតកម្រៃសេវា សេវាឥណទាន ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីន អេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយ នឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិក ជិត 9,000 នាក់៕

To Top