ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្តSichuan

ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅក្រុង Meishan ខេត្ត Sichuanប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរSansuci ដែលស្ថិតនៅឃុំ Yonghe ខ័ណ្ឌDongpo ដើម្បីស្វែងយល់ពីសភាពការណ៍កសាងដីស្រែ តាមស្តង់ដារខ្ពស់ ការបង្កើនការផលិតស្បៀងអាហារ ការជំរុញការអភិវឌ្ឍជនបទ  ការបង្ការការពារជំងឺឆ្លង ការការពារបេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងវប្បធម៌ជាដើម។

គួរបញ្ជាក់ថា Sansuci ជាគេហដ្ឋានចាស់របស់លោក Su Xun លោក Su Shi និងលោក SuChe ដែលសុទ្ធតែជាកវីល្បីឈ្មោះនៃរាជ្ជកាល Beisong បុរាណចិន ឥឡូវបានក្លាយជាសារមន្ទីរវប្បធម៌។  លោក Xi Jinping តែងដកស្រង់ឃ្លាកំណាព្យល្បីរបស់លោកSu Dongpo(Sushi)ដូចជា «ប្រកាន់ខ្ជាប់បំណងដើម ជាប់ជានិច្ចកុំប្រែប្រួល»  «ដើម្បីបម្រើប្រទេស កុំបង្កហេតុ ក៏មិនខ្លាចដែរ»ជាដើម។  វប្បធម៌ Sansu បានក្លាយជាចំណែកសំខាន់មួយ នៃទ្រព្យសម្បត្តិស្មារតី និងបេតិកភណ្ឌវប្បធម៌ របស់ប្រជាជាតចិន ដែលបានជះឥទ្ធិពលរហូតដល់សព្វថ្ងៃនេះ។

ភូមិ Yongfeng ឥឡូវមានមនុស្សចំនួន៥១៧៦ នាក់ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន សម្រាប់កសិករភូមិនេះ ជាម្យមក្នុងមនុស្សម្នាក់ៗគឺ ២,៨ ម៉ឺនយាន់ប្រាក់ចិន។ បច្ចុប្បន្នអត្រាផ្ទេរដីស្រី នៃភូមិនេះមានដល់ទៅជាង ៩៦% សុទ្ធតែបម្រើការផលិតស្បៀងអាហារ។  ដីស្រែស្តង់ដារខ្ពស់ ក្នុងភូមិមានទំហំលើសពី២០៦ ហិកតា  ក្នុងនោះការដាំដុះទ្រង់ទ្រាយធំ មានទំហំ ១០០ ហិកតា  ភូមិនេះជាមូលដ្ឋាន សាកល្បងដាំស្រូវទឹកប្រភេទថ្មី និងបច្ចេកទេសដាំដុះថ្មីនៃខេត្ត Sichuan  ហើយសម្រេចការធ្វើយន្តូបនីយកម្ម លើវិស័យផលិតស្រូវទឹកទាំងការភ្ជួរដី ការដាំដុះ និងការប្រមូលផលដំបូងគេនៅខេត្ត Sichuan  ៕ វិទ្យុមិត្តភាពកម្ពុជាចិន


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top