បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសតួកគី បានសម្រេចចិត្ត ក្នុងការបញ្ជូន ជនភៀសខ្លួនអាហ្គានីស្ថាន ប្រមាណជា១៨ ២៥៦នាក់ ទៅកាន់ប្រទេសកំណើតវិញ ហើយគិតចាប់ តាំងតែពីពេលដែលជើងហោះហើរ រវាងប្រទេសទាំងពីរ បានដំណើរការឡើងវិញ ។
យោងតាមការបញ្ជាក់ ដោយក្រសួងមហាផ្ទៃ នៃប្រទេស តួកគី បានឲ្យដឹងដែរថា ចំនួនសរុបនៃជនភៀសខ្លួន ខុសច្បាប់ដែលបានបញ្ចូនទៅប្រទេសកំណើតវិញ ពីតួកគីគិតចាប់តាំងតែពី សរុបដល់ទៅ៣៤ ១១២នាក់ មកហើយ ដែលក្នុងនោះ២៤ ៣៤៤នាក់មានប្រភព មកពីជនជាតិ ចំនួន៨៩កំពុង ស្ថិតនៅក្នុងការឃុំខ្លួនបែបរដ្ឋ បាលសម្រាប់ត្រៀមនិរទេស ។
គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីពេល ដែលក្រុងតាលីបង់ បានក្តោបក្តាប់ប្រទេសអាហ្គានីស្ថាន ទាំងមូលរួចមកហើយសកម្មភាពធ្វើការ ឆ្លងដែនខុសច្បាប់បានកើតឡើង នៅក្នុងប្រទេសតួកគី មានការកើនឡើងយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ស៊ុនលី