ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ទទួលបានបណ្តឹងជិត ៤២ ០០០បណ្តឹង ពីសាច់ញាតិទាហានដែលបាត់ខ្លួន នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

បរទេស៖ វិមានក្រឹមឡាំងបានទទួលពាក្យបណ្តឹងជិត ៤២ ០០០បណ្តឹង នៅក្នុងខែមេសាពីសាច់ញាតិ របស់ទាហានរុស្ស៊ីដែលបានបាត់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមបណ្តាញស៊ើបអង្កេត iStories បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទិន្នន័យផ្លូវការបានបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលសំណើចំនួន ៤១ ៦៦៦ ពាក់ព័ន្ធនឹងទាហានបាត់ខ្លួន ឬចាប់ខ្លួន។

រដ្ឋាភិបាលរុស្ស៊ីមិនបានបញ្ចេញ តួលេខផ្លូវការណាមួយនោះទេ អំពីចំនួនអ្នកស្លាប់អ៊ុយក្រែន របស់ខ្លួនចាប់តាំងពីថ្ងៃទី ២៥ ខែមីនា នៅពេលដែលខ្លួនបាននិយាយថា មានទាហានចំនួន ១ ៣៥១នាក់ បានស្លាប់ក្នុងអំឡុងពេលជម្លោះនេះ។

ការស៊ើបអង្កេតឯករាជ្យដោយ iStories ចាប់តាំងពីពេលនោះមក បានដាក់ចំនួនអ្នកស្លាប់លើសពី ៣ ០០០នាក់ ដោយផ្អែកលើទិន្នន័យដែលមាន ជាសាធារណៈពីអាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top