ព័ត៌មានជាតិ

អាមេរិក ជួយអភិរក្ស សម្លៀកបំពាក់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម នៅមន្ទីរស២១

ភ្នំពេញ ៖ ការអភិរក្ស សម្លៀកបំពាក់ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅមន្ទីរស២១នេះ ធ្វើឡើងរវាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្ដីពី ការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ នៅមន្ទីរស២១ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។ នេះបើតាមការផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន។

“មន្ទីរ ស-២១” មានឈ្មោះថា គុកទួលស្លែង មានទីតាំងក្នុងអតីតវិទ្យាល័យទួលស្លែង ស្ថិតក្នុងក្រុងភ្នំពេញ ។ មន្ទីរស-២១ ត្រូវបានពួកខ្មែរក្រហមបង្កើតឡើង តែប៉ុន្មានខែប៉ុណ្ណោះ ក្រោយពីពួកគេឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ ។ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ មានមនុស្សជាង១ម៉ឺននាក់ ត្រូវបានពួកខ្មែរក្រហម ចាប់ខ្លួនយកទៅឃុំឃាំងនៅក្នុងមន្ទីរស-២១៕

To Top