ព័ត៌មានអន្តរជាតិ

យន្តហោះអាថ៌កំបាំងមួយគ្រឿង អាចហោះកាត់ប្រទេស សមាជិកណាតូជាច្រើន ទោះមានយន្តហោះចម្បាំង ហោះដេញតាម

បរទេស៖ យន្តហោះអនាមិក ដែលបានប្រទះឃើញហោះហើរ ចេញពីប្រទេសលីទុយអានី ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ ដែនអាកាសនៃសមាជិកណាតូផ្សេងទៀតជាច្រើន ដោយមិនមានការរារាំង មុនពេលចុះចតនៅប្រទេសប៊ុលហ្គារី នៅក្នុងការហោះហើរខុសច្បាប់ដែលនៅតែធ្វើឱ្យមន្ត្រីអាកាសចរណ៍ មានការងឿងឆ្ងល់ពាសពេញទ្វីប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ទោះបីយន្តហោះចម្បាំង ជាច្រើនគ្រឿងបានសម្របខ្លួនដើម្បីអមដំណើរយន្តហោះ ដែលរត់គេចខ្លួនក៏ដោយ ប៉ុន្តែនាវិករបសយន្តហោះនោះ នៅតែចគេចចេញពីកន្លែងកើតហេតុបាន ហើយពួកគេនៅតែមិនស្គាល់អត្តសញ្ញាណយន្តហោះនោះដដែល។

បន្ទាប់ពីចាកចេញពីទីតាំង ដែលមិនទាន់ត្រូវបានបញ្ចេញជាផ្លូវការ នៅក្នុងប្រទេសលីទុយអានី កាលពីថ្ងៃពុធ យន្តហោះនេះបានធ្វើដំណើរឆ្លងកាត់ប្រទេសហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី ស៊ែប៊ី និងប្រទេសរូម៉ានី ដែលជារដ្ឋទាំងអស់ របស់អង្គការណាតូ ក្រៅពីបែលក្រាដ – ទីបំផុតយន្តហោះ បានចុះចតនៅអាកាសយានដ្ឋាន ដែលគេបោះបង់ចោល ក្នុងប្រទេសប៊ុលហ្គារី នេះបើយោងតាមមន្ត្រីអឺរ៉ុបនិងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។ 

ក្រោយមក យន្តហោះនេះត្រូវបានគេរកឃើញទុកចោល ដោយមិនមានសញ្ញានៃក្រុមនាវិករបស់ខ្លួន ទោះបីជាម៉ាស៊ីនរបស់វាត្រូវបានគេរាយការណ៍ថា នៅតែក្តៅនៅពេលដែលវា ត្រូវបានរកឃើញក៏ដោយ៕ ប្រែសម្រួល៖ ណៃ តុលា

To Top