បរទេស៖ អ្នកនាំពាក្យរបស់សភាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា គំនិតនៃការចង់ផ្គត់ផ្គង់គ្រាប់នុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃជម្លោះរវាង អ៊ុយក្រែននិងរុស្ស៊ី កំពុងបន្តបែបនេះ គឺជាគំនិតដ៏ឆ្កួតបំផុតមួយ របស់អ៊ឺរ៉ុប។
លោកមន្ត្រីជាន់ខ្ពស់រូបនេះ បានឆ្លើយតបទៅនឹងការលើកឡើង របស់សមាជិកសភាអឺរ៉ុប លោក Radoslaw Sikorski ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ ផងនោះ ចំពោះសេចក្តីថ្លែងការណ៍ របស់លោកកាលពីថ្ងៃម្សិលមិញនេះដែរថា លោកខាងលិច គឺមានសិទ្ ធគ្រប់គ្រាន់ក្នុងការបញ្ជូនគ្រាប់ក្បាលនុយក្លេអ៊ែរទៅឲ្យប្រទេសអ៊ុយក្រែនដោយខ្វាយខ្វល់ពីអ្នកណា ម្នាក់ឡើយ។
លោក Volodin បន្តនិយាយទៀតថា៖ តាមរយៈអ្វីដែលបានលើកឡើង ដោយសមាជិកសភាអឺរ៉ុបរូបនេះ ប្លុកអឺរ៉ុប នឹងអាចប្រឈមមុខទៅនឹង បញ្ហាធ្ងន់ធ្ងរ កាន់តែខ្លាំងថែមទៀត ពីអ្វីដែលពួកគេ កំពុងទទួលបទពិសោធ នៅក្នុងពេលបច្ចុប្បន្ននេះ ដែលមានទាំងជនភៀសខ្លួន បញ្ហាអតិផរណាមិនធ្លាប់មាន និងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី