ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសតំឡើងប្រាក់ខែ ជូនមន្រ្តីរាជការនៅឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ ដោយសារកូវីដ

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងតំឡើងប្រាក់ខែ ជូនមន្រ្តីរាជការសម្រាប់ឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ ដោយសារកូវីដ១៩។

ការតំឡើងនោះ គឺមានតាមកម្រិត ដោយអ្នកប្រាក់ខែតិចឡើងច្រើន និងអ្នកប្រាក់ខែច្រើន ត្រូវតំឡើងតិច ។

ក្នុងនោះ គ្រូពេទ្យនិងគ្រូបង្រៀន អាចតំឡើងដល់១ ៥០០ ០០០រៀល ។ សម្រាប់មន្រ្តីពី១ ២០០ ០០០រៀល ទៅ១ ៤០០ ០០០រៀល ។

សម្តេចតេជោលើកឡើងថា «សូមនិយាយទុកឲ្យហើយ«…»មានរៀបឡើងរបស់វាបានសេចក្តីថា អ្នកដែលមានប្រាក់ខែតិចឡើង បានច្រើនជាង អ្នកដែលមានប្រាក់ខែខ្ពស់ឡើងតិចជាង”។

សម្តេចតេជោ “ខ្ញុំក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា នៅពេលតម្លៃប្រាក់ខែ គឺត្រូវគិ តពីពិដាននៃមន្ត្រីដែលជាប់ពន្ធផងដែរ។ ឧបមាថា៖ បើគាត់ឡើងប្រាក់បៀវត្សទាបបំផុត១លាន៥សែនរៀល អីចឹងដាក់អ្នកដែលជាប់ពន្ធថា អ្នកដែលមានប្រាក់បៀវត្សក្រោម១លាន៥សែន១រៀលមិនជាប់ពន្ធ បើឡើងពី១លានរៀលទៅគឺជាប់ពន្ធ។ ការធ្វើបែបនេះដើម្បីចៀសវាងអ្នកដែលមានប្រាក់ខែទាបជាងគេជាប់ពន្ធ។ អ្នកដែលមានប្រាក់ខែខ្ពស់គឺជាប់ពន្ធ ។

សម្តេចគូសបញ្ជាក់ថា «អីចឹងយើងគិតបែបនេះ គឺគិតទាំងវិស័យរដ្ឋ និងវិស័យឯកជន យើងអាចធ្វើទៅបាន ឥឡូវយើងធ្វើបានធ្វើការបន្ធូរបន្ថយលើវិស័យជាច្រើន បន្ទាប់ពីជំងឺកូវីដថយ» ៕

To Top