ព័ត៌មានជាតិ

ខែធ្នូ ឆ្នាំ២០១៩ ចាប់រថយន្តដឹកលើសទម្ងន់ ៣៣២គ្រឿង និងពិន័យជាង៦រយលានរៀល

ភ្នំពេញ ៖ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣៣២គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៦៨០,១៥០,០០០ រៀល។

ក្នុងនោះបើតាម គេហទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ចំនួនរថយន្តចាប់បានទាំងនោះ កើនឡើងចំនួន ៧៧ គ្រឿង គឺពី ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា មក៣២២ គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៩ ៕

ដោយ ៖ អេង ប៊ូឆេង

To Top