ភ្នំពេញ ៖ ក្រុអង្គការសង្គមស៊ីវិល ចំនួន៨២ ស្នើសុំសាលាដំបូងរាជធានីភ្នំពេញធានាថា សវនាការរបស់លោក កឹម សុខាអតីតប្រធានគណបក្សជំទាស់ ដែលត្រូវបានរង់ចាំ អស់រយៈពេលជាយូរមកហើយ គួរតែបើកទូលាយដល់សាធារណជន សារព័ត៌មាន និងការចូលរួមពេញលេញ ពីសំណាក់អង្គការសង្គមស៊ីវិល។
ក្នុងនោះក៏ស្នើសុំដល់តុលាការ ឲ្យផ្ដិតយកទិដ្ឋភាព និងផ្សាយបន្តផ្ទាល់ ពីដំណើរការសវនាការនេះ ដូចដែលបានធ្វើឡើងកាលពីលើកមុន៕