ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាម ប្រាប់ប្រធានាធិបតីចិន តាមទូរស័ព្ទថា ប្រទេសទាំងពីរ គួរតែរក្សាចំណងមិត្តភាពជាប្រពៃណី និងបង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំ សម្រាប់ចំណងទាក់ទងទ្វេភាគី

ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក ង្វៀន ភូទ្រុង បានពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយសមភាគីចិន លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ អំពីពិធីបុណ្យចូលឆ្នាំតាមច័ន្ទគតិ នាពេលខាងមុខ និងខួបលើកទី ៧០ នៃចំណងការទូតវៀតណាម – ចិន។ ជាមួយគ្នានោះ ប្រធានាធិបតីវៀតណាម ក៏បានប្រាប់ប្រធានាធិបតីចិនថា ប្រទេសទាំងពីរ គួរតែរក្សានូវចំណងមិត្តភាពជាប្រពៃណី និងបង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំ សម្រាប់ចំណងទាក់ទងទ្វេភាគី។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានបក្សវៀតណាម លោក ទ្រុង បានអបអរសាទរ ចំពោះគណបក្សចិនរដ្ឋាភិបាល និងប្រជាជនចិន អំពីសមិទ្ធិផលរបស់ពួកគេ ក្នុងការអភិវឌ្ឍជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកបានជូនពរប្រជាជនចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ទទួលបានជោគជ័យថ្មីៗ ក្នុងបុព្វហេតុកសាងសង្គមនិយម ជាមួយចរិតចិន។

មេដឹកនាំវៀតណាមរូបនេះបានបន្តថា បើទោះបីជាមានការកើនឡើង និងការធ្លាក់ចុះ ចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតទ្វេភាគីកាលពី ៧ ទសវត្សរ៍មុនក្តី ប៉ុន្តែមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៅតែជាចំណុចផ្តោតសំខាន់ នៃចំណងទំនាក់ទំនង រវាងគណបក្សទាំងពីរនិងប្រទេស។ លោកបាននិយាយថា មិត្តភាពទ្វេភាគីនិងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបំពេញនូវបំណងប្រាថ្នា និងផលប្រយោជន៍ ចាំបាច់របស់ប្រជាជន នៃប្រទេសទាំងពីរ។

ប្រធានាធិបតីវៀតណាម ក៏បានបង្ហាញនូវទស្សនៈថា ភាគីទាំងពីរគួរតែរក្សា នូវចំណងមិត្តភាពជាប្រពៃណី និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យពង្រឹងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដូច្នេះបង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំ សម្រាប់ចំណងទាក់ទងទ្វេភាគី។

ភាគីទាំងពីរគួរតែតស៊ូ ក្នុងការប្រើប្រាស់វិធានការសន្តិភាព ដើម្បីដោះស្រាយបញ្ហា ដែលមានស្រាប់ នៅក្នុងទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋាន នៃការយល់ឃើញរួម ដោយមេដឹកនាំនៃប្រទេសទាំងពីរ និងភាគីស្របតាមច្បាប់អន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយស្ថេរភាព និងសុខភាពរបស់វៀតណាម។ ចំណងមិត្តភាពដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងតំបន់និងពិភពលោក៕

To Top