ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់​ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជំនះ ៧មករា

កោះកុង : សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយខេត្តកោះកុង បានអញ្ជើញចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤១ទិវាជ័យជំនះ ៧មករា នៅសាលាខេត្តនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២០ នៅសណ្ឋាគារស៊ឹនឹង ។

សម្តេចពិជ័យបានថ្លែងថា ថ្ងៃ៧ មករា ឆ្នាំ ១៩៧៩បានជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋពីរបបខ្មៅងងឹត អោយវិញផង នៃការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាងបីលាននាក់ ត្រូវសម្លាប់ហើយទំព័រ ភូមិគ្រោះមហន្តរាយ ចំពោះជាតិក៏មិនដឹងថា ដល់កម្រិតណានោះដែរ ក្រោមស្នាដៃឃោរឃៅ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ។

របបអាវខ្មៅកម្ពុជាប្រជាធិបតេយ្យ បានសម្លាប់ធនធានមនុស្ស របស់យើងស្ទើរគ្មានសល់ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គម បានបំផ្លាញសឹងទាំងអស់ ដោយស្នាដៃពួកពលពតនេះ ហើយក្រោយពីថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ប្រទេសកម្ពុជាយើង នៅសល់តែបាត់ដៃទទេ គ្មានសល់អ្វីសោះមើលទៅគួរឲ្យសង្វែក។

សម្តេចពិជ័យបានថ្លែងបន្តថា ទិវា៧មករាឆ្នាំ ២០២០នេះ មិនត្រឹមជាព្រឹត្តិការណ៍ ដើម្បីរំលឹកឲ្យយើងចងចាំ ថ្ងៃរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ តើកម្លាំងស្នេហាជាតិរណសិរ្ស ២ធ្នូនិងការជួយគាំទ្រ ពីប្រទេសជាមិត្តប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍បង្ហាញ ពីមហាសាមគ្គីនិងការប្ដេជ្ញាចិត្តដ៍មោះមុត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាពជាអចិន្ត្រៃយ៍ ដើម្បីនាំនាវាកម្ពុជារកការរីកចម្រើនរុងរឿង កាន់តែឆាប់រហ័ស ។

សម្ដេចពិជ័យបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាយើងត្រូវជឿ ជាក់ទៅលើសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រទេសជាតិ និងកូនចៅជំនាន់ក្រោយរបស់យើង ៕

To Top