ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ បុរសចិនម្នាក់ ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ឃាំងមនុស្សជំរិតទារប្រាក់ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានធ្វើការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ចាប់ឃុំឃាំង និង បង្ឃាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្ត នៅភូមិ២ សង្តាត់លេខ១ ក្រុងព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក សឹង បញ្ញវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ពិរុទុ្ធជន រូបនេះ មានឈ្មោះ ៖ ឈ្មោះ WANG GANG ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក កាស៊ីណូ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ WANG GANG ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ ពីបទ: ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ តាមមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ។

តែគាត់ប្តឹងឧទ្ធរណ៍ ។ សាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ ដដែល។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ជនជាប់ចោទ ឈ្មោះ WANG GANG ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិ២ សង្តាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីគាត់ បានចាប់បង្ឃាំង ជនជាតិចិនម្នាក់ និងបានជំរិតទារប្រាក់ ពីក្រុមគ្រួសាររបស់ជនរងគ្រោះ ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពវិញ។

តុលាការកំពូល នឹងប្រកាសប្រកាសសាលដីកា សំណរឿងក្តីនេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ៕

ដោយ: លីហ្សា

To Top