បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងទៅកាន់សមាជិក សភាអាល្លឺម៉ង់ហើយថា រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការសន្យា និងប្តេជ្ញាចិត្តរួចរាល់ហើយថា នឹងមិនប្រើប្រាស់អាវុធដែអាល្លឺម៉ង់ បានផ្តល់ជាជំនួយនោះទៅធ្វើការវាយប្រហារ លើប្រទេសរុស្សីជាដាច់ខាត។
ការបញ្ជាក់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធកាំភ្លើងធំរបស់អាល្លឺម៉ង់ PzH 2000 Howitzer ចំនួន៧គ្រឿង ត្រូវបានបញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែន រួចរាល់ដែលអះអាងថា ត្រូវប្រើប្រាស់សម្រាប់ តែការការពារជាតិប៉ុណ្ណោះ ។
រំលឹកដែរថារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន កាលពីសប្តាហ៍មុនបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងប្រ៊ូសែល ព្រមទាំងបានធ្វើការជួបពិភាក្សា ជាច្រើនផងដែរ ហើយក្នុងនោះលោកក៏បានបញ្ជាក់ដែរថា៖ វាគឺជារឿងសំខាន់ដែលអ៊ុយក្រែន ត្រូវតែធ្វើការប្តេជ្ញាចិត្តនិងធានាឲ្យបាន ច្បាស់លាស់ថាអាវុធទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តែ ការការពារខ្លួនប៉ុណ្ណោះពោលគឺ មិនមែនសម្រាប់វាយប្រហារ ទៅលើរុស្សីឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី