ព័ត៌មានអន្តរជាតិ

មេធាវីជនជាតិជប៉ុន របស់លោក Ghosn ប្រកាសលាឈប់ បន្ទាប់ពីកូនក្តីភៀសខ្លួន ទៅប្រទេសលីបង់

តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានឲ្យដឹងថា មេធាវីជនជាតិជប៉ុនម្នាក់ របស់អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បានលាឈប់ ពីការងារហើយ បន្ទាប់ពីកូនក្តី របស់លោកបានភៀសខ្លួន ចេញពីប្រទេសជប៉ុន ទៅជ្រកកោនប្រទេសលីបង់ ។

លោកJunichiro Hironaka បានតំណាងឲ្យលោក Ghosn ក្នុងការការពារក្តីប្រឆាំង នឹងការចោទប្រកាន់ ពីការប្រព្រឹត្តមិនត្រឹមត្រូវខាងហិរញ្ញវត្ថុ ។ ការលាឈប់របស់លោក ត្រូវបានគេប្រកាសផ្លូវការ ហើយគេរំពឹងថា នឹងកើតមានបន្ទាប់ពីលោក Ghosn បានរត់គេចខ្លួនទៅប្រទេសលីបង់ កាលពីចុងខែមុន។

លោក Hironaka បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រុមទាំងមូល ដែលធ្វើការលើករណីនេះ នៅការិយាល័យរបស់លោក នឹងលាឈប់ ប៉ុន្តែមិនបានបញ្ជាក់ ពីមូលហេតុទេ។ លោកបាននិយាយមុនពេល លោកមានអារម្មណ៍អាណិតអាសូរ ចំពោះហេតុផល របស់លោក Ghosn ដើម្បីរត់គេចខ្លួន ខណៈលោកសង្កត់ធ្ងន់ថា គាត់សង្ឃឹមថា នឹងឈ្នះការបង្ហាញ ការពិតនៅតុលាការ ។

លោកHironaka ត្រូវបានគេគោរព ចំពោះការឈ្នះក្តីលើករណីល្បីៗ នៅប្រទេសនេះដែលអត្រា នៃការផ្តន្ទាទោសគឺខ្ពស់ជាង ៩៩ភាគរយ ។ ក្នុងចំណោមករណី ដែលលោកបានដោះស្រាយ គឺករណី របស់លោក Atsuko Muraki ជាមន្រ្តីក្រសួងសុខុមាលភាព ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំក្រុមមួយ ដើម្បីទទួលបានការបញ្ចុះថ្លៃសំបុត្រ។
ក្រុមហ៊ុន Nissan Motor Co បានចេញនូវជំហ៊ាន ដែលខ្លួនកំពុងធ្វើដើម្បីការពារ កុំឲ្យមានរឿងអាស្រូវ របស់លោក Ghosn កើតឡើងវិញ និងបានប្រកាសជាថ្មីនូវការបរិហាររបស់លោក Ghosn ។

ក្រុមហ៊ុនផលិត រថយន្តនេះ បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានដាក់ជូនទៅផ្សារភាគហ៊ុនតូក្យូថា ហ្គូសនមានសិទ្ធិអំណាច ដើម្បីកំណត់សំណងរបស់អ្នកដឹកនាំ ហើយព័ត៌មានបែបនេះ មិនត្រូវបានចែកចាយ ជាមួយនាយកដ្ឋានផ្សេងទៀត នៅក្រុមហ៊ុនទេ៕
ដោយ៖លី ភីលីព

To Top