ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង អំពាវនាវ ឱ្យមេដឹកនាំ អាជីវកម្ម ជំរុញកិច្ចសហប្រតិបត្តិការ BRICS

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអោយដឹងថា លោកសង្ឃឹមថា មេដឹកនាំអាជីវកម្មនឹង ឈ្នះការបើកទូលាយ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍រួមគ្នា ដើម្បីបន្ថែមកម្លាំងជំរុញថ្មី ដល់កិច្ចសហប្រតិបត្តិការ BRICS ។

លោក ស៊ី បានធ្វើការកត់សម្គាល់ ខណៈពេលដែលថ្លែងសុន្ទរកថា គន្លឹះជាទម្រង់និម្មិតនៅឯ ពិធីបើកវេទិកាធុរកិច្ច BRICS ។ លោក បានសង្កត់ធ្ងន់ លើការរក្សាខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ឱ្យមានសុវត្ថិភាព និងមិនត្រូវបានបិទនោះឡើយ។

លោកបានសម្តែងក្តីសង្ឃឹមថា អ្នកដឹកនាំធុរកិច្ចនឹងចូលរួមយ៉ាងសកម្ម ក្នុងការកសាងភាពជាដៃគូ BRICS លើបដិវត្តន៍ឧស្សាហកម្មថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការ លើសេដ្ឋកិច្ចឌីជីថល ការផលិតឆ្លាតវៃ ថាមពលស្អាត និងបច្ចេកវិជ្ជាកាបូនទាប និងគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មនៅក្នុងប្រទេស BRICS ។

លោក បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការ គួរតែមានភាពជឿនលឿនក្នុងវិស័យថាមពល អាហារ ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជំនាញ ដើម្បីធានាថាអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍ កាន់តែច្រើននឹងទៅដល់មនុស្សគ្រប់រូប តាមរបៀបសមធម៌ជាងមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top