ព័ត៌មានជាតិ

គ្រឿងញៀនជាង ៦តោន ត្រូវបានដុតបំផ្លាញចោល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញដុតបំផ្លាញចោល នូវគ្រឿងញៀនជាង ៦តោន ដែលរឹបអូសបានពីឧក្រិដ្ឋជន។

គួរបញ្ជាក់ថា សម្ដេច ស ខេង អញ្ជើញដុតគ្រឿងញៀនបែបនេះ នាឱកាសអញ្ជើញអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌»៕

To Top