ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បង្កើនការវាយប្រហារដោយមីស៊ីល ទៅលើអ៊ុយក្រែន ខណៈក្រុមG7 កំពុងបន្តកិច្ចប្រជុំកំពូល

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ថា មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារលើប្លុកផ្ទះល្វែងមួយកន្លែង និងជិតសាលាមត្តេយ្យមួយក្នុងរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ហើយការវាយប្រហារនេះដែរលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្កោលទោសថា ជា “ភាពព្រៃផ្សៃណាស់” ខណៈដែលមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅអឺរ៉ុប ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ការផ្ទុះគ្រាប់រហូតដល់៤ដងបានរញ្ជួយកណ្តាលទីក្រុង គៀវ នៅព្រឹកព្រលឹម នៅក្នុងការវាយប្រហារ លើកដំបូងមកលើទីក្រុងនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ។

លោក Andriy Yermak ប្រធានរដ្ឋបាលរបស់ប្រធានាធិបតីបានលើកឡើងថា “ជនជាតិរុស្ស៊ី បានវាយ ប្រហារទីក្រុង គៀវ ម្តងទៀត ។ គ្រាប់មីស៊ីលបានធ្វើឱ្យខូចខាតអគារផ្ទះល្វែង និងសាលាមត្តេយ្យមួយកន្លែង” ។

អ្នកថតរូបមកពីទីភ្នាក់ងារព័ត៌មាន Reuters ម្នាក់បានឃើញរណ្តៅផ្ទុះគ្រាប់ ដ៏ធំមួយនៅជិតសួនកុមារ ក្នុងសាលា មត្តេយ្យដែលបានវាយកម្ទេចបង្អួច ។

អភិបាលរងក្រុង Mykola Povoroznyk បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស ។ លោកបានលើកឡើងថា ការផ្ទុះបានឮនៅពេលក្រោយនៅផ្នែកផ្សេងទៀត ប្រសិនបើក្រុង គៀវ មិនប្រើប្រព័ន្ធ ការពារអាកាសដែលបំផ្លាញមីស៊ីលផ្លោងចូលមកបន្ថែមទៀត ។

រុស្ស៊ី បានបង្កើនការវាយប្រហារតាមអាកាសលើអ៊ុយក្រែននៅចុងសប្តាហ៍នេះ ដែលបានមើលឃើញផងដែរ នូវការដួលរលំនៃទីក្រុងយុទ្ធសាស្ត្រភាគខាងកើតចំពោះកងកម្លាំងគាំទ្ររុស្ស៊ី ។

លោក បៃដិន បានថ្លែងដោយសំដៅទៅលើការវាយប្រហារដោយមីស៊ីលលើទីក្រុង គៀវ ខណៈដែល មេដឹកនាំមក ពីក្រុមអ្នកមានប្រជាធិបតេយ្យទាំង៧ ហៅថា (G7) បានប្រមូលផ្តុំគ្នាសម្រាប់ កិច្ចប្រជុំកំពូលក្នុងប្រទេសអាល្លឺម៉ង់ ថា ”វាជាអំពើព្រៃផ្សៃរបស់ពួកគេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top