ប៉េកាំង ៖ ការប្រមូលផ្តុំការទូត លោកខាងលិចសំខាន់ៗ ជាបន្តបន្ទាប់បាន ចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំ របស់មេដឹកនាំក្រុមទាំង៧ (G7) នៅរមណីយដ្ឋានភ្នំ Schloss Elmau របស់អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកតវ៉ារាប់ពាន់នាក់ បានដើរដង្ហែ ក្នុងទីក្រុងមុយនិច។
មេដឹកនាំដែលកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃ និងអ្នកដែលនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូល NATO ឆ្នាំ២០២២ នាពេលខាងមុខ ក្នុងប្រទេសអេស្ប៉ាញ កំពុងព្យាយាមបង្ហាញការ រួបរួមស្តីពីវិបត្តិអ៊ុយក្រែន។ ប៉ុន្តែការពិត គឺថាក្លឹប ដែលបិទ ជិតត្រូវប្រឈមមុខ នឹងភាពខុសគ្នាខាងក្នុង ដែលពិបាកនឹងរុះរើ និងចិត្តគំនិត នៃសង្រ្គាមត្រជាក់ ដែលផ្ទុយនឹងនិន្នាការ នៃសម័យកាល ។
មុនពេលចាប់ផ្តើម នៃកិច្ចប្រជុំ G7 នៅថ្ងៃអាទិត្យ អធិការបតីសហព័ន្ធអាល្លឺម៉ង់ Olaf Scholz ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 និងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនោះ បានជួបជាមួយសហរដ្ឋអាមេរិក ។ ប្រធានាធិបតីលោក ចូ បៃដិន និងមេដឹកនាំទាំងពីរបានគូសបញ្ជាក់ពី “ការរួបរួមនៃលោកខាងលិច” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីមានការពិភាក្សា ជាមួយមេដឹកនាំផ្សេងទៀត លោក Scholz បានលើកឡើងពីការលំបាកជាសកល រួមទាំងការថយ ចុះអត្រាកំណើន ការកើនឡើងអតិផរណា កង្វះវត្ថុធាតុដើម និងការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
