ព័ត៌មានជាតិ

លោកស្រី រ៉ូណា ស្មីតអំពាវនាវជាថ្មីឲ្យផ្តល់សិទ្ធិសេរីភាព និងសិទ្ធិនយោបាយលោក កឹម សុខាឡើងវិញ

ភ្នំពេញ៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អសប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ការបើក សវនាការជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃ១៥-១៦ មករា នាំឲ្យមានការសៅហ្មង ដោយលោកស្រីអំពាវនាវម្តងទៀត ឲ្យផ្តល់សិទ្ធិសេរី និងផ្តល់សិទ្ធិនយោបាយឡើងវិញឲ្យលោក កឹម សុខា។

លោកស្រីបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ជា ភាសាអង់គ្លេសនៅថ្ងៃ១៧ មករាថា លោកស្រីបានចូលរួមជាមួយ អ្នកជំនាញឯករាជ្យរបស់ អ.ស.ប ពីររូបទៀតក្នុងការអំពាវនាវឲ្យអាជ្ញាធរកម្ពុជាធានានូវយុត្តិធម៌ សម្រាប់លោក កឹម សុខា ដែលកាត់ទោសពីបទក្បត់ជាតិរបស់បានចាប់ផ្តើម នៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ។

លោកស្រីបន្តថា “យើងសូមអំពាវនាវម្តងទៀតឲ្យដកចេញជាបន្ទាន់ នូវលក្ខខណ្ឌធានានៅក្រៅឃុំដែលមានការរិតត្បិត ផ្តល់សិទ្ធិនយោបាយរបស់លោកកឹម សុខា ឡើងវិញ និង ធានាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត”៕

To Top