ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា កងទ័ព ១១នាក់ រងរបួសក្នុងការ វាយប្រហារមីស៊ីលអ៊ីរ៉ង់

បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កងទ័ពសហរដ្ឋអាមេរិកចំនួន ១១នាក់ បានរងរបួស ក្រោយពីមានការវាយប្រហារ មីស៊ីលអ៊ីរ៉ង់ចំនួនពីរលើក ទៅលើមូលដ្ឋានយោធា ដែលអាមេរិកគ្រប់គ្រងចំនួនពីរកន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។

ក្រសួងការពារជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា បុគ្គលិកយោធាអាមេរិកចំនួន ១១នាក់ ត្រូវបានព្យាបាលរោគសញ្ញកម្លកខួរ ក្រោមពីអ៊ីរ៉ង់បានបាញ់មីស៊ីល ផ្លោងទៅលើមូលដ្ឋានយោធា al-Asad និងមូលដ្ឋានយោធា Erbil កាលពីថ្ងៃទី៨ ខែមករា ដែលជាការវាយប្រហារសងសឹក ចំពោះការវាយប្រហារ តាមអាកាសរបស់អាមេរិក កាលពីប៉ុន្មានថ្ងៃមុននោះ សម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់មួយរូប។

មន្ត្រីនាំពាក្យទីបញ្ជាការ កណ្ដាលសហរដ្ឋអាមេរិក លោក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ស្របពេលដែលគ្មានបុគ្គលិកយោធា អាមេរិកណាម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារ របស់អ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែមករានោះ បុគ្គលិកយោធាមួយចំនួន ត្រូវបានព្យាបាល សម្រាប់រោគសញ្ញាកម្លកខួរ បណ្ដាលមកពីសម្លេងផ្ទុះ ហើយនៅតែកំពុងស្ថិតនៅក្រោម ការវាយតម្លៃនៅឡើយ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top