ភ្នំពេញ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពតនៅរសៀលថ្ងៃទី១៨ ខែមករានេះ បានបន្តចុះឃាត់ការចាក់ដីរំលោភដែនសហគមន៍នេសាទព្រែកត្នោត ដែលបានចាក់លុបគោលព្រំអស់ចំនួន៣ និងថ្នាលបណ្ដុះកោងកាងចំនួន ៧ពាន់ដើម។
រដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា ការចាក់ដីនេះមានបណ្ដោយ ៩៩ម៉ែត្រទទឹង ១០ម៉ែត្រហើយករណីនេះលោកអភិបាលខេត្តកំពត លោក ជាវ តាយ មិនឱ្យចាប់គ្រឿងចក្រ ព្រមទាំងឱ្យបន្តសកម្មភាពដដែល៕