ភ្នំពេញ : យុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AISត្រូវមិត្តភក្តិរវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះត្រូវដៃគូទំនាស់វាយមួុយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕
ភ្លាមៗជនដៃដល់ដែលមានអាយុត្រឹម១៥ឆ្នាំនោះ ក៏បានគេចខ្លួនផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕