ភ្នំពេញ:លោកអធិការខណ្ឌបឹងកេងកង បានបញ្ជាក់នៅមុននេះបន្តិចថាយុវសិស្សសាលាអន្តរជាតិអាមេរិកាំង AISដែលវាយមិត្តភក្តិស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ។
សូមរំលឹកថាយុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AISត្រូវមិត្តភក្តិរវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះត្រូវដៃគូទំនាស់វាយមួុយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕