នយោបាយ

ពាក្យសម្តី របស់លោក Xi Jinping៖ “មិនអាចធ្វើឱ្យសោកនាដកម្ម នៃប្រវត្តិសាស្ត្រកើតឡើង ម្តងទៀតជាដាច់ខាត”

ករណីបាញ់ប្រហារ នៅលើស្ពានLugou នៅឆ្នាំ១៩៣៧ ត្រូវបានចងចាំសមូហភាព ជានិច្ចរបស់ប្រជាជាតិមួយ ។ ក្នុងឱកាសខួប៨៥ឆ្នាំនៃ “ហេតុការណ៍៧ កក្កដា” នាំឱ្យយើងរំលឹកឡើងវិញ នូវពាក្យសម្តីរបស់លោកXi Jinpingប្រធានរដ្ឋចិនអំពី “សង្គ្រាមនិងសន្តិភាព” ។

ប្រជាជនដែលបានពលី ដ៏អស្ចារ្យនឹងគាំពាប្រវត្តិសាស្ត្រ ដែលបានសរសេរដោយឈាមស្រស់ និងជីវិត ដោយមិនងារេក ។ ប្រសិនបើមនុស្សណា ចង់បដិសេធ មួលបង្កាច់លើប្រវត្តិសាស្ត្រឈ្លានពាន ប្រជាជនចិន និងប្រជាជន នៃប្រទេសដទៃ មិនយល់ ស្របជាដាច់ខាត!
សុន្ទរកថា របស់លោកXi Jinpingក្នុងពិធីរំលឹកខួប៧៧ឆ្នាំ នៃការបំផុសសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពាន របស់ជប៉ុននាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤

ដាច់ខាតមិនធ្វើឱ្យសោកនាដកម្ម នៃប្រវត្តិសាស្ត្រកើតឡើងម្តងទៀត នេះជាការរំលឹកឡើងវិញដ៏ល្អបំផុត សម្រាប់វិញ្ញាណក្ខន្ធវីរជនពលីជីវិត ដើម្បីគាំពាសេរីភាព សច្ចភាពនិងសន្តិភាព និងមនុស្សគ្មានទីទ័លទោស ដែលត្រូវបានកាប់សម្លាប់ ។

សុន្ទរកថា របស់លោកXi Jinping ក្នុងមហាមីទីញរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះ ក្នុងសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីស លើពិភពលោក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥

ការបដិសេធប្រវត្តិសាស្ត្រឈ្លាន ពានជាការចំអក ចំពោះប្រវត្តិសាស្រ្ត ជាការប្រមាថដល់សតិសម្បជញ្ញៈរបស់មនុស្ស ហើយមុខជានឹងបាត់បង់ទំនុកចិត្ត របស់ប្រជាជនពិភពលោកជាមិនខាន។

សុន្ទរកថា របស់លោកXi Jinping ក្នុងពិធីបដិសណ្ឋារកិច្ច រំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីស លើពិភពលោកកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥

សង្គ្រាមប្រៀបដូចជាកញ្ចក់មួយផ្ទាំង ដែលអាចធ្វើឱ្យមនុស្សយល់ កាន់តែច្បាស់អំពីគុណតម្លៃនៃសន្តិភាព។

សុន្ទរកថា របស់លោកXi Jinping ក្នុងមហាមីទីញរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីស លើពិភពលោកកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥
បំភ្លេចប្រវត្តិសាស្ត្រ មានន័យថាក្បត់។

សុន្ទរកថា របស់លោកXi Jinping ក្នុងពិធីបដិសណ្ឋារកិច្ចរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាម របស់ប្រជាជនចិនប្រឆាំងការឈ្លានពាន របស់ជប៉ុននិង សង្គ្រាមប្រឆាំងហ្វាស៊ីស លើពិភពលោកកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥

ទង្វើទាំងអស់ដែលបញ្ច្រាសសខ្មៅ គ្រាន់តែជាការកុហកអ្នកដទៃ បញ្ឆោតខ្លួនឯងនៅទីបញ្ចប់ ។
សុន្ទរកថា របស់លោកXi Jinping ក្នុងពិធីបដិសណ្ឋារកិច្ចរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជំនះក្នុងសង្គ្រាម របស់ប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីស លើពិភពលោកកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top