ព័ត៌មានអន្តរជាតិ

Update ៖ រុស្ស៊ី ព្រមានលោកខាងលិចថា បើចង់ផ្តួលរលំរុស្ស៊ី នឹងធ្វើឲ្យអ៊ុយក្រែន រងនូវសោកនាដកម្មមិនខាន

គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ថ្ងៃ បានចោទប្រកាន់លោកខាងលិច ពីការឈ្លានពាន ជាច្រើនទស្សវត្ស មកលើទីក្រុង ម៉ូស្គូ ហើយបានព្រមានថា ប្រសិនបើខ្លួនចង់ប៉ុនប៉ង ផ្តួលរុស្ស៊ីនៅលើសមរភូមិ គឺត្រូវបានស្វាគមន៍ជានិច្ច ប៉ុន្តែនេះនឹងនាំមកនូវសោកនាដកម្ម សម្រាប់អ៊ុយក្រែនទៅវិញទេ ។

ការកត់សម្គាល់ របស់លោកប្រធានាធិបតីរុស្ស៊ី យ៉ាងដូច្នេះបានធ្វើឡើងនៅគ្រា ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានរៀបចំសម្រាប់ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសបិទទ្វារ នៅឯកិច្ចប្រជុំក្រុម G20 នៅក្នុងប្រទេស ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ ដែលនឹងក្លាយជាលើកទី១ ដែលអ្នកការទូតកំពូល របស់លោក ពូទីន ជួបទល់មុខគ្នាជាមួយនឹងគូប្រជែង ដែលមានសំឡេងច្រើនបំផុត ពីការឈ្លានពានរបស់ អ៊ុយក្រែនក្នុងខែកុម្ភៈ ។

នៅក្នុងប្រទេសអ៊ុយក្រែន អភិបាលតំបន់នៃទីក្រុង Kharkiv ភាគឦសានបានលើកឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មនុស្ស៣នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានបាញ់ផ្លោងទីក្រុង ។

កងកម្លាំងរុស្ស៊ី ក៏បានបាញ់ផ្លោងគ្រាប់ ដែលមានសក្តានុពលផ្សេងទៀត នៅភាគខាងកើតអ៊ុយក្រែន នៅមុនពេលការវាយលុកថ្មីដែលគេរំពឹងទុក ។

លោក ពូទីន ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់មេដឹកនាំសភាថា “យើងបានឮជាច្រើនដងថា លោកខាងលិចចង់ប្រយុទ្ធ ជាមួយយើងជួយដល់អ៊ុយក្រែន ដល់ទីបញ្ចប់” ។

លោក ពូទីន បានថ្លែងទៀតថា លោកខាងលិច បានបរាជ័យ ក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្ស៊ី ហើយការដាក់ទណ្ឌកម្ម របស់ខ្លួនលើទីក្រុងម៉ូស្គូ បានបង្កឱ្យមានការលំបាក ប៉ុន្តែលោក ពូទីន បានបន្ថែមថា “មិនមែនតាមទំហំដែលបានគ្រោងទុកនោះទេ” ។ លោកបានបន្តថា រុស្ស៊ីមិនបានបដិសេធការចរចាសន្តិភាពទេ ប៉ុន្តែជម្លោះកាន់តែខ្លាំងឡើង វាកាន់តែពិបាកក្នុងការ ឈានដល់កិច្ចព្រមព្រៀង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top