បរទេស៖ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កនៅថ្ងៃសៅរ៍ ដោយលោក Biden បានសម្តែងការរំលែកទុក្ខ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសជប៉ុន អំឡុងពេលសុន្ទរកថា កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Kyodo Times ចេញផ្សាយនៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា លោក Kishida បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទថា លោកបានបង្ហាញពីឆន្ទៈរបស់លោក Biden របស់ជប៉ុនក្នុងការ “ការពារលទ្ធិប្រជាធិបតេយ្យ ដោយមិនមានអំពើហិង្សា”។
លោក Biden បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះសោកនាដកម្ម និងការបាញ់ប្រហារដ៏ឃោរឃៅ ទៅលើមេដឹកនាំជប៉ុនដែលកាន់អំណាចយូរបំផុត និងបានគូសបញ្ជាក់ថា លោក និងប្រជាជនអាមេរិក ឈរជាមួយសម្ព័ន្ធមិត្តអាស៊ី ក្នុងគ្រាកាន់ទុក្ខ, នេះបើយោងតាមសេតវិមាន។
លោកប្រធានាធិបតីអាមេរិក ក៏បានកត់សម្គាល់ពី “ទំនុកចិត្តដែលមិនផ្លាស់ប្តូរ ចំពោះភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសជប៉ុន” ហើយមេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីរបៀបដែលកេរដំណែលរបស់លោក Abe នឹងបន្តរស់នៅខណៈដែលប្រទេសទាំងពីរបន្តកិច្ចការសំខាន់ ក្នុងការការពារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។
មេដឹកនាំជុំវិញពិភពលោក បានសម្តែងការសោកស្ដាយ ចំពោះការស្លាប់ភ្លាមៗរបស់លោក អាបេ ដែលបានចាកចេញពីតំណែងក្នុងឆ្នាំ ២០២០ បន្ទាប់ពីការជាប់គាំងរយៈពេលជិត ៨ ឆ្នាំ៕ ប្រែសម្រួល៖ ណៃ តុលា