បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ដែលបានបង្ខំចិត្តក្នុងការគេចភៀសខ្លួនចេញពីប្រទេសក្រោយហេតុការណ៍ ផ្ទុះការតវ៉ាប្រឆាំងពីសំណាក់ ពលរដ្ឋរាប់ពាន់នាក់កាលប៉ុន្មានថ្ងៃកន្លងមកនោះបានចុះចតហើយនៅលើទឹកដីនៃកោះម៉ាឌីវ។
ប្រភពដដែលបានសរសេរទៀតថាបុរសវ័យ៧៣ឆ្នាំរូបនេះបានធ្វើការហោះហើរមកដល់រដ្ឋធានី Male នៅវេលាម៉ោងប្រមាណជាម៉ោង២២ ម៉ោង សកលតាមរយៈយន្តហោះហោធាហើយបានបញ្ចប់ទៅនៃអំណាច របស់ខ្លួននៅក្នុងការគ្រប់គ្រង ប្រទេសដែលមានរយៈពេលជាច្រើនទសវត្សមកហើយនោះ។
BBC ក៏បានអះអាងដែរថាមេដឹកនាំរូបនេះ បានធ្វើការសំងំលាក់ខ្លួនបន្ទាប់ពីហ្វូងបាតុករ បានសម្រុកចូលវិមានប្រធានាធិបតីហើយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Basil Rajapaksa ដែលជាប្អុនប្រុស នោះក៏បានចាកចេញ ពីប្រទេសផងដែរ។
ទោះបីជាយ៉ាងណាក្តីប្អូនប្រុសពៅរបស់មេដឹកនាំរូបនេះ ដែលត្រូវបានបង្ខាំងទុកមិនឲ្យចាកចេញ ពីព្រទេសរយៈពេល២៤ម៉ោង មុនកើតហេតុនោះពេលនេះត្រូវបាន គេជឿជាក់ថាគឺអាចធ្វើការចាកចេញ ពីប្រទេស
បានហើយឆ្ពោះទៅ កាន់សហរដ្ឋអាមេរិកហើយ៕
ប្រែសម្រួល៖ស៊ុនលី