បរទេស ៖ ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) លោក Denis Pushilin បាននិយាយកាលពីថ្ងៃពុធថា អ្នកស្ម័គ្រចិត្តបរទេស ដែលត្រូវបានកាត់ទោសបីនាក់ ដែលបានប្រយុទ្ធ ដើម្បីអ៊ុយក្រែន និងត្រូវបានចាប់ខ្លួន នៅ Donbass នឹងត្រូវប្រហារជីវិត ដោយការបាញ់ នឹងកាំភ្លើងជាក្រុម ប្រសិនបើការប្តឹងឧទ្ធរណ៍ របស់ពួកគេមិនត្រូវបានអនុញ្ញាត ដោយតុលាការ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា តុលាការកំពូលរបស់សាធារណរដ្ឋនេះ បានកាត់ទោសប្រហារ ជីវិតអ្នកប្រយុទ្ធបរទេស ៣ នាក់ ក្នុងនោះមានជនជាតិ អង់គ្លេស ២នាក់ និងជនជាតិម៉ារ៉ុកម្នាក់ ប្រហារជីវិត ដោយរកឃើញថា ពួកគេមានពិរុទ្ធពីបទ ស៊ីឈ្នួល និងចូលរួមក្នុង “ការឈ្លានពានប្រដាប់អាវុធរបស់អ៊ុយក្រែន” ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៃ DPR ។ ជនសង្ស័យទាំង៣នាក់នោះ មានឈ្មោះ Aiden Aslin, Shaun Pinner, និង Brahim Saaudun បានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។
លោក Denis Pushilin បានបន្ថែមថា “ជនបរទេសទាំងអស់ បានដាក់បណ្តឹងឧទ្ធរណ៍ ។ យើងកំពុងរង់ចាំសវនាការ របស់តុលាការ។ ប្រសិនបើតុលាការរកឃើញ វិធានការនៃការផ្តន្ទាទោស សមស្រប នោះសំណុំរឿង នឹងត្រូវផ្ទេរទៅសេវាប្រតិបត្តិ សម្រាប់ការអនុវត្តទោស។ វាត្រូវបានអនុវត្ត ដោយការបាញ់ក្រុម ៕