បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេមើលឃើញថា គឺជាអ្នកដែលទទួលបានការសរសើរ
ជាងគេនៅក្នុងការសម្រេចចិត្តថ្មីមួយ ដោយអារ៉ាប៊ីសាអូឌីតដែលបានប្រកាសនឹង បើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរទាំងឡាយទាំងចេញ និងចូលប្រទេសអីស្រាអ៊ែល។
ប្រធានាធីបតីអាមេរិករូបនេះ ក៏បានលើកឡើងដែរថា ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត នឹងជួយលើកកំពស់កាន់តែខ្លាំងឡើងចំពោះស្ថេរភាពក្នុងតំបន់មជ្ឈឹមបូព៍ា តាមរយៈការដាក់បញ្ចូលអ៊ីស្រាអ៊ែល ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងប្រទេសអ្នកជិតខាង។
លោក Biden បាននិយាយបែបនេះថា នៅថ្ងៃនេះខ្ញុំនឹងក្លាយទៅជាប្រធានាធិបតីដំបូងគេ របស់សហរដ្ឋអាមេរិក ដែលបានហោះហើរពីអ៊ីស្រាអ៊ែលទៅដល់ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតដោយផ្ទាល់។ នេះគឺជាពេលវេលាដ៏មាន សារៈសំខាន់បំផុតមួយ ដែលការសម្រេចចិត្តរបស់ អារ៉ាប៊ីសាអូឌីតក្នុងការបង្កើន កិច្ចខំប្រឹងប្រែងបង្កើនសហប្រតិបត្តិការ ឡើងវិញជាមួយនឹងអ៊ីស្រាអ៊ែល ៕
ប្រែសម្រួល៖ ស៊ុន លី