ព័ត៌មានអន្តរជាតិ

អតីតដុកទ័រ នៅសេតវិមានព្យាករណ៍ថា សុខភាពរបស់លោក Biden នឹងមិនអាចទប់ទល់ ដល់ចប់អាណត្តិឡើយ

បរទេស៖ អតីតដុកទ័រជំនាញសុខភាព រាងកាយម្នាក់របស់សេតវិមាន របស់សហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្យាករណ៍ថា សុខភាពរបស់លោកប្រធានាធិបតី Joe Biden នឹងមិនអាចបញ្ចប់អាណត្តិ របស់លោកបានឡើយ ហើយសូម្បីតែសុខភាពផ្លូវចិត្តក្តី។

អតីតដុកទ័រជំនាញរបស់ សេតវិមាននិងបច្ចុប្បន្នគឺជា សមាជិកសភាតំណាងរាស្ត្រមកពីរដ្ឋ Texas លោក Ronny Jackson បានធ្វើការលើកឡើងអំពីការព្យាករណ៍ របស់លោកបែបនេះនៅលើ បណ្តាញសង្គម Twitter ។

លោកបញ្ជាក់ថាលោក Biden នឹងមិនមានសុខភាពល្អ គ្រប់គ្រាន់ដើម្បីបន្តការងារ នៅពេលសេសសល់នៃ អាណិត្តរបស់លោកឡើយ ហើយថែមទាំងបានធ្វើការអំពាវនាវ ឲ្យលោកធ្វើការលាលែងចេញពីតំណែងទៀតផង។

គួរឲ្យដឹងដែរថាលោក Jackson ធ្លាប់បម្រើការងារជាអ្នកជំនាញ សុខភាពឲ្យលោកអតីតប្រធានាធិបតី Barak Obama ផងលោក Donald Trump និងលោក George W.Bush ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top