បរទេស៖ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃច័ន្ទថា កន្លែងប្រើប្រាស់ដោយ “កងពលបរទេស” របស់អ៊ុយក្រែននៅតំបន់ Donbass ត្រូវបានគេកំណត់គោលដៅនៅក្នុងការ វាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់ទាហានស៊ីឈ្នួលរហូតដល់ ២៥០ នាក់ និងបានបំផ្លាញរថយន្តយោធាមួយចំនួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការអះអាង របស់ក្រសួងការពារជាតិរុស្ស៊ីថា “ចំណុចដាក់ពង្រាយទាហានស៊ីឈ្នួល បណ្ដោះអាសន្ននៃអ្វីដែលហៅថា “កងពលបរទេស” របស់អ៊ុយក្រែនត្រូវបានវាយប្រហារ ដោយមីស៊ីលបាញ់តាមអាកាស ដែលមានភាពជាក់លាក់ខ្ពស់ នៅក្នុងការតាំងទីលំនៅនៃ Konstantinovka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk” ។
ក្រសួងបានបន្ថែមថា “ក្រុមសកម្មប្រយុទ្ធបរទេសរហូតដល់ ២៥០ នាក់ រថពាសដែកចំនួន ៧ គ្រឿង ព្រមទាំងរថយន្តគោលបំណងពិសេសចំនួន 12 ត្រូវបានកម្ទេចចោលទាំងស្រុង” ។
អង្គភាពយោធាបរទេសរបស់ទីក្រុងគៀវ ត្រូវបានបង្កើតឡើងនៅចុងខែកុម្ភៈ តាមសំណើរបស់ប្រធានាធិបតី Volodymyr Zelensky ហើយត្រូវបានគេស្គាល់ជាផ្លូវការថា ជាកងពលអន្តរជាតិការពារទឹកដី នៃអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា