ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាំបាច់ត្រូវយកឈ្នះសង្គ្រាមរុស្ស៊ី នៅក្នុងរដូវរងាខាងមុខនេះ

បរទេស៖មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងបុគ្គលិក នៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើង ជាមួយនឹងអ្នកកាសែតថា យោធាអ៊ុយក្រែនដាច់ខាត ត្រូវធ្វើយ៉ាងណាយកឈ្នះរុស្សីឲ្យបាន នៅសមរភូមិមុនរដូវរងាមកដល់។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ទៀតដែរថា ទោះបីជាបច្ចុប្បន្នរុស្សីបានដណ្តើមកាន់កាប់ ទីតាំងសមរភូមិជាច្រើនទៅហើយក្តី ប៉ុន្តែអាវុធរបស់អឺរ៉ុបបានដឹកជញ្ជូន មកដល់ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់ នៅក្នុងពេលនេះ។

លោកបញ្ជាក់ប្រាប់ទៅកាន់ Voice of Ukriane ថា៖នៅថ្ងៃនេះគោលបំណងសំខាន់ របស់យើងគឺជាជ័យជំនះ។ ដើម្បីសម្រេចបានតាមផែនការពួកយើង ត្រូវការឲ្យយោធារបស់យើង មានអាវុធគ្រប់យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់និងទំនើប។

គួរឲ្យដឹងដែរថាគិតត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះ មកដល់បច្ចុប្បន្ននេះគឺបានជួយគាំទ្រទាំងកញ្ចប់ថវិកា ជំនួយនិងកញ្ចប់ថវិកាសេដ្ឋកិច្ចដល់អ៊ុយក្រែន ចំនួន៥៥ពាន់លានដុល្លាររួចទៅហើយ គិតចាប់តាំងតែពីខែកុម្ភៈ៕ ប្រែសម្រួល៖ស៊ុនលី

To Top