ព័ត៌មានអន្តរជាតិ

លោក Putin ប្រាប់ឲ្យអាមេរិក ឈប់បន្តសកម្មភាព លួចរបស់ទ្រព្យពីស៊ីរី

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin ថ្លែងនៅក្នុងពិធីជួបជុំមួយ ជាមួយនឹងមេដឹកនាំតួគី ក្នុងប្រទេសតេហរ៉ង់កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យអាមេរិក គួរតែបញ្ឈប់ការលួចប្រេង ពីសំណាក់ប្រទេសស៊ីរី និងពលរដ្ឋស៊ីរីទៀតទៅ ហើយគួរដកទណ្ឌកម្មនានាចេញពីទីនេះ។

មេដឹកនាំនៃប្រទេសទាំងបី ក៏បានធ្វើការអំពាវនាវរួមគ្នា និងយល់ស្របថាអាមេរិកគួរតែដកខ្លួនចេញ ពីតំបន់និងបញ្ចប់សកម្មភាពបង្កវិបត្តិមនុស្សធម៍ នៅក្នុងប្រទេសស៊ីរីបន្តទៀត ពីព្រោះថាបច្ចុប្បន្នទណ្ឌកម្ម ដោយឯតោភាគីរបស់អាមេរិក បានធ្វើឲ្យស្ថានភាពនៅស៊ីរី គឺកាន់តែអាក្រក់ឡើង។

លោកប្រធានាធិបតីរុស្សីរូបនេះបានបញ្ជាក់ទៀតថា៖ យោធាអាមេរិកគួរតែចាកចេញ ពីតំបន់ភាគខាងកើតនៃទន្លេ Euphrates និងឈប់សកម្មភាពលួចយកប្រេង ពីតំបន់នេះទាំងខុសច្បាប់បែបនេះទៀតទៅ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទោះបីជាបានដកខ្លួនចេញ ពីប្រទេសស៊ីរីទៅហើយក្តី ប៉ុន្តែយោធាអាមេរិកខុសច្បាប់ជាច្រើនរយនាក់ នៅតែបន្តមានវត្តមាននៅក្នុង ប្រទេសរុស្សីជាច្រើនកន្លែងជាពិសេស តំបន់ដែលមានអណ្តូងប្រេងកាត និងស្តុកស្រូវសាឡីជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top