នៅថ្ងៃទី២១ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាអភិវឌ្ឍន៍យុវជនពិភពលោក។
លោក Xi Jinping បានគូសបញ្ជាក់ថា យុវជនតំណាងឱ្យក្តីសង្ឃឹម យុវជនបង្កើតថ្ងៃអនាគត ។ ប្រទេសចិនចាត់ទុកយុវជនជាកម្លាំងរស់រវើកនិងស្វាហាប់សម្រាប់ជំរុញការអភិវឌ្ឍសង្គមជាប់រហូតមក ដោយបានលើកទឹកចិត្តយុវជនឱ្យបង្ហាញកម្លាំងយុវភាពដ៏ក្លៀវក្លាក្នុងការអនុវត្តកិច្ចកសាងសហគមន៍រួមវាសនាមនុស្សជាតិ រំពឹកងទុកថាវេទិកាអភិវឌ្ឍន៍យុវជនពិភពលោកអាចក្លាយជាវេទិកាដ៏សំខាន់សម្រាប់យុវជនពិភពលោករួមចំណែកដល់ការអភិវឌ្ឍសកល ហើយពិភពលោករួមគ្នាជំរុញការអភិវឌ្ឍយុវជន បញ្ចេញសំឡេងយុវជនចំពោះសាមគ្គីភាពនៃប្រជាជនពិភពលោក បំពេញបន្ថែមកម្លាំងយុវជនចំពោះការអភិវឌ្ឍនិងការរីកចម្រើននៃពិភពលោក។
លោក Xi Jinping បានសង្កត់ធ្ងន់ថា យុវជននៃប្រទេសនានាគួរផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិស្តីពីសន្តិភាព អភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកដល់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ រួមគ្នាចារទំព័រ យុគសម័យថ្មីនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃយុវជនពិភពលោក៕ វិទ្យុមិត្តភាពកម្ពុជាចិន