បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសចិនបានធ្វើការព្រមានចំៗ ទៅលើរដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ិនតោន ចំពោះផែនការបំពេញទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិក ទៅកាន់កោះតៃវ៉ាន់ តាមរយៈការប្រើប្រាស់យោធា ជាការឆ្លើយតបជាមិនខាន ប្រសិនបើលោកស្រី នឹងនៅតែធ្វើដំណើរទស្សនកិច្ច មកកាន់ទីនេះ។
ការព្រមានចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ ចំពោះមន្ត្រីជាន់ខ្ពស់របស់សមាជិករដ្ឋាភិបាល នៃប្រធានាធិបតីអាមេរិកលោក Joe Biden ដោយក្នុងនោះមនុស្ស៦នាក់ ដែលមិនបានបង្ហាញអត្តសញ្ញាណថា គឺជាអ្នកដែលមានការពាក់ព័ន្ធ ទៅនឹងបញ្ហានេះ ហើយបើយោងតាមការព្រមានរបស់ចិន លើកនេះគេមើលឃើញថា វាមានសភាពធ្ងន់ធ្ងរនិងខ្លាំងក្លា ជាការព្រមានកាលពីលើកមុនៗ ចំពោះសកម្មភាពនយោបាយអាមេរិក នៅកោះតៃវ៉ាន់៕
គួរឲ្យដឹងដែរថាលោកស្រី Pelosi ត្រូវបានគេដឹងថា នឹងបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់នៅក្នុងខែក្រោយ ដែលជាអ្វីគេមើលឃើញថា ជាការបំពេញទស្សនកិច្ចលើកដំបូង របស់លោកស្រី ក្នុងតំណែងជាមន្ត្រីជាន់ខ្ពស់ House Speaker គិតចាប់តាំងតែពីឆ្នាំ១៩៩៧៕ ប្រែសម្រួល៖ស៊ុនលី