ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ សម្ដែងការគាំទ្រ​នូវសកម្មភាព មនុស្សធម៌របស់សមាគមរាជសីហ៍​

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២២​ បានសម្ដែងនូវការ​គាំទ្រ​ចំពោះ​សមាគមរាជសីហ៍​ សម្រាប់​សកម្មភាព​មនុស្សធម៌​ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់​ និងការយកចិត្តទុកដាក់ទៅដល់​ជន​ងាយ​រងគ្រោះ​នៅខេត្តកំពង់ចា។

បើតាមលោក ស៊ូម សារឿន ប្រធាន​សមាគម​រាជសីហ៍​ ​បានលើកឡើងថា ចក្ខុវិស័យ​របស់​សមាគម​ សំដៅ​ផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ នៅតាមសហគមនមូលដ្ឋាន ព្រមទាំងផ្តល់ស្ថាបត្យកម្មព្រលឹងដល់យុវជន នៅក្នុងការ អភិវឌ្ឍសង្គមទៀតផង​ ។

លោក ស៊ូម សារឿន​ បន្ត​ថា​ បេសកម្ម ររបស់សមាគម គឺការប្រមូលមូនិធិដែលជាជំនួយមនុស្សធម របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់ មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម៏ និងសប្បុរសធម​៏។ ព្រមទាំង​កែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គម តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់​ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម សាសនា និន្នាការនយោបាយឡើយ។

ជាមួយគ្នា​នោះ​ អភិបាលខេត្តកំពង់ចាម លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​រាជសីហ៍​ ដែល​បាន​ឧបត្ថម្ភ​ ​អង្ករ​ ចំនួន​ ២តោន​ មី​ ១០០​កេស​ ត្រីខ​ ១០០​យួរ​ និង​ទឹកបរិសុទ្ធ​ ១០០​កេស​ ផ្តល់​ជូន​រដ្ឋបាល​ខេត្តកំពង់ចាម​ សម្រាប់​ប្រេីប្រាស់​ក្នុង​សកម្មភាព​មនុមនុស្សធ៏ និងបានសម្ដែងនូវការ​គាំទ្រ​នូវសកម្មភាពទាំងឡាយ របស់សមាគមរាជសីហ៍​ សម្រាប់​សកម្មភាព​មនុស្សធម៌​ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ៕

អភិបាលខេត្ត
To Top