ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា នឹងមិនបើកកាមេរ៉ា IAEA នោះទេ រហូតដល់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់ ៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសរបស់លោកនឹងមិនបើកកាមេរ៉ាឃ្លាំមើល របស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) ដែលបានដំឡើង នៅក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ភាគីនានា បន្តគោរពការប្តេជ្ញាចិត្ត របស់ពួកគេក្រោម កិច្ចព្រមព្រៀងនេះ ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់ (AEOI) បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅ ការតាំងពិព័រណ៍មួយ ក្នុងទីក្រុង តេអេរ៉ង់ កាលពីថ្ងៃចន្ទ។

លោកបានលើកឡើងថា សាធារណៈរដ្ឋឥស្លាមមើល មិនឃើញហេតុផលសម្រាប់វត្តមានរបស់កាមេរ៉ាទាំងនេះនៅកន្លែងនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលពួកគេបានកំពុងកត់ត្រាទិន្នន័យដែលសន្មត់ថា នឹងលើកលែងទោសតេអេរ៉ង់ ពីការចោទប្រកាន់មួយចំនួនដែលនៅតែមាន។

លោក Eslami បានបន្ថែមថា ទោះបីជានៅក្នុងឆ្នាំ២០១៥ ការចរចា ដ៏យូររវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បាននាំឱ្យមានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ប៉ុន្តែលោកខាងលិច នៅតែកំពុងដាក់កម្រិតលើការ ចោទប្រកាន់អ៊ីរ៉ង់ ដោយផ្អែកលើឯកសារលួច និងការទាមទារគ្មានមូលដ្ឋាន។

លោកបានបន្ដថា “អ៊ីរ៉ង់បានទទួលយក ដើម្បីដាក់កម្រិតលើសមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួនក្នុងការកសាងទំនុកចិត្ត ប៉ុន្តែទោះបីជាទាំងអស់នេះក៏ដោយ ពួកគេមិននៅតែប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ពួកគេ” ។

លោក Eslami បានបន្ថែមថា ទីភ្នាក់ងារខ្លួនឯងបានដកកាមេរ៉ា និងបិទជិត ដោយបន្ថែមថា ពួកគេនឹងត្រូវបានរក្សាទុកនៅក្នុងកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រហូតដល់ភាគីផ្សេងទៀតត្រឡប់ទៅ JCPOA វិញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top