ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ព្រមានវាយប្រហារលើអ៊ីរ៉ង់ ជុំវិញបញ្ហាកម្មវិធីអាតូមិក

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែល លោក Benny Gantz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេសរបស់លោក អាចនឹងបើកការវាយប្រហារត្រង់ៗ ទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមានករណីណាមួយ ល្មើសទៅនឹងច្បាប់អន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែរ នៅទីនោះកើតមានឡើង។

លោករដ្ឋមន្ត្រីរូបនេះ បានធ្វើការលើកឡើងទៀតដែរថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាអ្វីដែលយើងហៅថា ជាបញ្ហារបស់សកលលោកទាំងមូលឬ Global Problem ហើយលោកបានថែមទាំងធ្វើការរិះគន់ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៀតផងដែរ ថាលទ្ធភាពនៃការធ្វើឲ្យវាដំណើរការឡើងវិញ ហាក់ដូចជាមិនសូវទទួលបានលទ្ធផល ឬអាចដំណើរការ ទៅមុខនោះឡើយ។

លោក Gantz ថ្លែងទៅកាន់សន្និសិទកាសែតមួយ នាទីក្រុងយេរូសាឡឹម បានបញ្ជាក់បែបនេះថា៖ អ៊ីរ៉ង់គឺជាបញ្ហារបស់សកល ហើយវាមិនត្រឹមតែជាបញ្ហា របស់អ៊ីស្រាអ៊ែលប៉ុណ្ណោះនោះទេ។ ពួកយើងកំពុងរស់នៅប្រឈម ទៅនឹងហនិភ័យដូចនេះអ៊ីស្រាអ៊ែល ត្រូវតែទប់ស្កាត់និងពន្យាពេល កម្មវិធីនុយក្លេអ៊ែរទាំងឡាយ របស់អ៊ីរ៉ង់ឲ្យបាន៕ ប្រែសម្រួល៖ស៊ុនលី

To Top