ព័ត៌មានជាតិ

សមត្ថកិច្ច ខណ្ឌច្បារអំពៅ បង្ក្រាបទីតាំងសង្វៀង ជល់មាន់ នៅក្នុងសត្តឃាតដ្ឋានជ្រូកព្រះពន្លា ដកហូតអាគត ១៦ក្បាល

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅ ក្រោយពីទទួលព័ត៌មានថា នៅក្នុង ទីសត្តឃាតដ្ឋានជ្រូកព្រះពន្លា បានលួចបើករបរខុសច្បាប់មួយទៀត គឺល្បែងស៊ីសងជល់មាន់ និងលេងបៀ ដាក់លុយធំៗនោះ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាអោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបជាបន្ទាន់ នៅនៅក្នុងបរិវេណ សត្តឃាតដ្ឋានជ្រូកព្រះពន្លាភ្លាមៗផងដែរ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ជាលទ្ធផលសមត្ថកិច្ចចាប់មាន់ជល់ ប្រមាណ ១៦ក្បាល និងសម្ភារៈជាច្រើនទៀត ។

សូមបញ្ជាក់ថា ទីតាំងសត្តឃាតដ្ឋានជ្រូកព្រះពន្លា ដែលបានលួចបើកលេងល្បែងស៊ីសង ប្រភេទជល់មាន់ និងលេងបៀនេះ ស្ថិតនៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

To Top