ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ការផ្ទេរអំណាចមានសារៈសំខាន់ ក្រោយមានការរំជើបរញ្ជួល ផ្នែកនយោបាយ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា លោកមិនចង់ឲ្យប្រទេសរុស្ស៊ីវិល ទៅរកការអនុវត្តនាសម័យ សហភាពសូវៀត ដែលមេដឹកនំាស្លាប់ក្នុងតំណែង ដោយគ្មានផែនការជ្រើស អ្នកស្នងតំណែងបន្ទាប់ ហើយនេះគឺជាការរំពឹងទុក ផ្លាស់ប្តូរជុំវិញអនាគតរបស់លោក ក្រោយរូបលោកបានធ្វើឲ្យមាន ភាពចលាចលផ្នែកនយោបាយ នៅក្នុងសប្ដាហ៍នេះ។

លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ វានឹងជារឿងគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ចំពោះការវិលត្រឡប់ទៅរកស្ថានភាព ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ ជាពេលដែលប្រមុខរដ្ឋមួយរូបៗ នៅតែស្ថិតនៅក្នុងអំណាច រហូតដល់ថ្ងៃចុងក្រោយរបស់ពួកគេ ហើយបានចាកចេញពីការិល័យ ដោយសារតែគ្មានលក្ខខណ្ឌ ចាំបាច់ដ៏មានសុវត្ថិភាព សម្រាប់ការផ្ទេរអំណាច”។

គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ីវ័យ៦៧ឆ្នាំ ដែលបានកាន់អំណាច អស់រយៈពេលពីរទសវត្សរូបនេះ ត្រូវបានគេចោទសួរជាសំនួរថា តើលោកអាចនឹងពិចារណា ដកចោលដែនកំណត់អាណត្តិ ប្រធានាធិបតីពីរដ្ឋធម្មនុញ្ញដែរឬទេ នៅក្នុងអំឡុងជួបជាមួយ អតីតយុទ្ធជនសង្គ្រាមលោកលើកទីពីរ ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top