អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាពសាធារណៈ នៃប្រទេសកាណាដា ហៅកាត់ថា (PHAC) កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីជំងឺស្វាយសរុបចំនួន៧៤៥នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសគិតត្រឹមថ្ងៃអង្គារ ។
ទីភ្នាក់ងារសុខភាពបានឲ្យដឹង នៅក្នុងព័ត៌មានថ្មីៗថា ករណីដែលបានបញ្ជាក់រួមមាន៣៤៦ករណី មកពីក្រុងកេបិច ហើយចំនួន៣២៦ករណី មកពី អុងតារីយ៉ូ និង៥៨ករណីមកពី British Columbia ចំនួន១២ករណីមកពី Alberta ២ករណីមកពី Saskatchewan និង១ករណីមកពី Yukon ។
ការធ្វើបច្ចុប្បន្នភាព ក៏បានបង្ហាញថា ជាង៩៩ភាគរយគឺជាបុរស ហើយអាយុជាមធ្យមគឺ៣៦ឆ្នាំ ។
ដូចករណីអន្តរជាតិដទៃទៀតដែរ ភាគច្រើននៃករណី នៅក្នុងប្រទេសកាណាដា បានរាយការណ៍ពីទំនាក់ទំនង ផ្លូវភេទជិតស្និទ្ធ ជាមួយបុរសដទៃទៀត នេះជាការលើកឡើង របស់ប្រធានមន្ត្រីសុខភាពសាធារណៈ លោកស្រី Theresa Tam នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ។
អ្នកជំនាញផ្នែកសុខភាពសាធារណៈនាំមុខគេរបស់កាណាដា បានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ពង្រាយវ៉ាក់សាំង Imvamune ជាង៧០.០០០ដូស ហើយបន្តធ្វើការយ៉ាងសកម្ម ជាមួយដែនសមត្ថកិច្ចដើម្បីគ្រប់គ្រង ការឆ្លើយតបផ្នែកសុខភាពសាធារណៈ។
លោកស្រី Tam បានលើកឡើងថា រដ្ឋាភិបាលក៏ផ្តល់ការព្យាបាល សម្រាប់ការគ្រប់គ្រងករណី ក៏ដូចជាធ្វើការដើម្បីធានាការផ្គត់ផ្គង់ជាតិ នាពេលអនាគតទាំងវ៉ាក់សាំង និងថ្នាំព្យាបាល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា