បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃសុក្រ បានសម្តែង “សាមគ្គីភាព” ជាមួយនឹងជំហររបស់ចិនចំពោះកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានព្រមានមេដឹកនាំសហរដ្ឋអាមេរិក Joe Biden កុំឱ្យ “លេងជាមួយភ្លើង” លើកោះដែលគ្រប់គ្រងដោយស្វ័យភាព។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រាកដ ណាស់ យើង នៅក្នុងសាមគ្គីភាព”។
លោកបានបន្ថែមថា “យើងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយជឿជាក់ថា គ្មានប្រទេសណាមួយក្នុងពិភពលោក គួរតែមានសិទ្ធិចោទសួរអំពីរឿងនេះ ឬចាត់វិធានការដោយអុជអាលណាមួយ ឬចាត់វិធានការផ្សេងទៀតទេ”។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បន្ថែមថា «យើងជឿជាក់ថា អាកប្បកិរិយាបែបនេះ នៅលើឆាកអន្តរជាតិ អាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀត»។
កាលពីថ្ងៃព្រហស្បតិ៍ លោក Xi បានព្រមានប្រធានាធិបតីសហរដ្ឋអាមេរិកកុំឱ្យ “លេងជាមួយភ្លើង” លើបញ្ហាកោះតៃវ៉ាន់ ក្នុងអំឡុងពេលការហៅទូរស័ព្ទ ដែលសេតវិមានបាននិយាយថា មានគោលបំណង ធ្វើឱ្យទំនាក់ទំនងដ៏រឹងមាំ របស់មហាអំណាចមានស្ថិរភាព ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
