បរទេស ៖ យោងតាមអ្នកការទូតជាន់ខ្ពស់បាននិយាយថា សង្គ្រាមពាក្យសម្ដី កាន់តែយ៉ាប់យ៉ឺនរវាង សហរដ្ឋអាមេរិក និងចិនលើបញ្ហាកោះតៃវ៉ាន់ “អាចកើនឡើងយ៉ាងងាយស្រួល” ហើយកំពុងត្រូវបានឃ្លាំ មើលយ៉ាងជិតស្និទ្ធ នៅក្នុងរដ្ឋធានីអឺរ៉ុប ។
យោងតាមសារព័ត៌មាន POLITICO ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ភាពតានតឹងកំពុង កើនឡើង រវាងប្រទេសមហាអំណាចធំបំផុត ទាំងពីររបស់ពិភពលោក ខណៈទីក្រុងប៉េកាំងបង្កើន ការគំរាមកំហែងរបស់ខ្លួនជុំវិញ ដំណើរទស្សនកិច្ច ដែលអាចធ្វើទៅបានដោយប្រធាន សភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នៅប៉ុន្មានថ្ងៃខាងមុខ។
ពីទីក្រុងប្រ៊ុចសែល ទៅទីក្រុងប៉ារីស មន្ត្រីសហភាពអឺរ៉ុប មានការស្ទាក់ស្ទើរ ក្នុងការថ្លឹងថ្លែង ក្នុងជម្លោះជាសាធារណៈ បើទោះបីជាប្រទេសចិន ខិតទៅជិតហានិភ័យនៃការប្រឈមមុខដាក់គ្នា ផ្នែកយោធាជាមួយ សហរដ្ឋអាមេរិកនៅពីក្រោយឆាកក៏ដោយ ក៏អ្នកការទូតអឺរ៉ុប ទទួលស្គាល់ថា វាពិតជាមានគ្រោះថ្នាក់ ដែលស្ថានការណ៍ អាចវិលចេញពីការគ្រប់គ្រង ។
ឥឡូវនេះ អ្នកវិភាគគឺបានជំរុញ ឱ្យមេដឹកនាំសហភាពអឺរ៉ុប យកចិត្តទុកដាក់ និងរៀបចំសម្រាប់បញ្ហានៅពេលខាងមុខ។
លោក Boris Ruge អនុប្រធាននៃសន្និសិទសន្តិសុខទីក្រុង Munich ដោយលើកឡើងពីការលុកលុយរបស់រុស្ស៊ីលើ អ៊ុយក្រែនជាឧទាហរណ៍ថា “សេណារីយ៉ូដែលអាក្រក់បំផុត ជួនកាលអាចនឹងកើតឡើង” ។ “ប្រជាជនអឺរ៉ុបនឹងធ្វើបានល្អ ក្នុងការរៀបចំសម្រាប់ ឧបទ្ទវហេតុនានា គាំទ្រកោះតៃវ៉ាន់ ខណៈដែលនៅតែមានទំនាក់ទំនង ជិតស្និទ្ធជាមួយទីក្រុងប៉េកាំង និងជួយបន្ថយភាពតានតឹង”។
លោកស្រី Pelosi បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកស្រីកំពុងដឹកនាំគណៈប្រតិភូសភា ក្នុងដំណើរទៅកាន់អាស៊ី។ បើតាមពាក្យចចាមអារ៉ាម គឺឈប់នៅកោះតៃវ៉ាន់ – ដែលនេះបានបង្កឱ្យមានប្រតិកម្ម យ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង – មិនត្រូវបានលើកឡើង នៅក្នុងដំណើរផ្លូវផ្លូវការ របស់លោកស្រីនោះទេ ប៉ុន្តែនៅតែអាចកើតឡើង ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
